ទស្សនៈទាន៖ រឿងព្រះគោព្រះកែវអប់រំទាំងផ្នែកសេដ្ឋកិច្ច និងសង្គម

It is my privilege to share a view on Preah Kor Preah Keo legend of real hidden meaning that I have learnt insight. Following is a copy of my article published on CCNPost.com in Khmer. I hope reader would find it worth spending time on and weither agree or not sharing your reflection is appreciated.

រឿងព្រះគោព្រះកែវ ត្រូវបានប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃជាច្រើនជឿថាជារឿងពិតបែបប្រវត្តិសាស្ត្រ និងរក្សាការគោរពបូជាដល់ទេវរូបព្រះគោព្រះកែវនេះរហូតមកដល់បច្ចុប្បន្ន។ ហើយត្រូវបានជឿថាបើ់ប្រទេសណារក្សានូវព្រះគោ ព្រះកែវឲ្យគង់នៅបាននឹងមានភាពរីកចំរើនសម្បូសប្បាយដល់ប្រទេស និងប្រជានុរាស្រ្តនៃប្រទេសនោះ។ ប្រជាពលរដ្ឋខ្មែរភាគច្រើនហាក់មានភាពងប់ងល់បែបជំនឿអរូបិយទៅលើរឿងនិទានបុរាណ ដែលជាទូទៅបានមើលរំលងខ្លឹមសារអប់រំដែលបានបង្កប់ន័យនៅក្នុងរឿងនិទានទាំងនោះ។

ការគិតបែបនេះគឺដោយសារផ្នត់គំនិតរបស់មនុស្សខ្មែរមួយភាគធំបានទទួលឥទ្ធិពលអំពីព្រាហ្មសាសនា ហើយហាក់នៅតែរក្សារជំនឿលើរឿងអរូបិយ ឬរឿងអភិនីហាផ្សេងៗ យ៉ាងស្លប់ដែលមិនបានយករឿងទាំងនោះមកពិចារណាលំអិតអំពីការពិតបែបវិទ្យាសាស្រ្ត និងខ្លឹមសារអប់រំយកមកប្រើប្រាស់ឡើយ។ ជាក់ស្តែងរឿងព្រះគោព្រះកែវដែលបានដំណាលមកថាព្រះគោត្រូវបានផ្តល់ជាតិកំណើតភ្លោះជាមួយព្រះកែវមកក្នុងផ្ទៃរបស់មនុស្ស ហើយព្រះគោថែមទាំងមានឬទ្ធិអស្ចារ្យចេះហោះ ចេះជប់សិល្ប៍ និងមានគម្ពីត្រៃវេទនៅក្នុងពោះថែមទៀត។ តើវាអាចជាការពិតបានទេដែលថាមនុស្សបានផ្តល់កំណើតដល់សត្វគោ ហើយអាចក្លាយជាការពិតដែរទេដែលថាសត្វគោអាចហោះហើរបាន និងចេះជប់នូវអាហារបរិភោគសម្រាប់ព្រះកែវថែមទៀត? តើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំនុចទាំងនេះ តើអ្នកនិពន្ធចង់បង្ហាញឲ្យឃើញនូវតថភាពអ្វីទៅនៅក្នុងសង្គមរបស់យើងបច្ចុប្បន្ន និងអនាគត?

បើគិតឲ្យល្អិតល្អន់ទៅ អ្នកនិពន្ធបានបង្គប់ន័យអប់រំដល់អ្នកគ្រប់គ្រងប្រទេសសម័យនោះអំពីគោលនយោបាយ អភិវឌ្ឍប្រទេសឲ្យបានជឿនលឿនឆាប់រហ័យ និងទប់ទល់នឹងភាពអន់ថយគឺទាល់តែអភិវឌ្ឍន៍ឲ្យខ្លាំងក្លាទៅលើគ្រឿងចក្រកសិកម្ម ប្រព័ន្ធស្រោចស្រពកសិកម្ម និងជៀសឲ្យឆ្ងាយអំពីល្បែងស៊ីសងដែលនាំឲ្យអន្តរាយដល់ខ្លួន។ ហើយទំនងជាអ្នកនិពន្វសម័យនោះពុំហាន ផ្តល់យោបល់ដោយផ្ទាល់ដល់ព្រះហាក្សត្រខ្មែរ ក្រោមហេតុផលសុវត្ថិភាពផ្ទាល់ខ្លួន និងក្រែងទ្រង់ខ្ញាល់ព្រះទ័យ ទើបនិពន្ធជាសាច់រឿងព្រះគោព្រះកែវនេះឡើងដើម្បីឲ្យស្តេចនាសម័យនោះមានព្រះតំរិះដោយអង្គឯងតែម្តង។ ចំនុចដែលអ្នកនិពន្ធបានបង្កប់នោះ គឺការអភិវឌ្ឍប្រទេសកសិកម្មដូចជាកម្ពុជានេះ អាចធ្វើទៅបាននៅពេលយើងមានសម្ថភាពបង្កើតនិងប្រើប្រាស់ឲ្យអស់លទ្ធភាពនូវគ្រឿងចក្រកសិកម្ម និង ប្រភពទឹកឲ្យមានភាពសម្បូបែប។ ហើយបើមានចំនុចទាំងពីនេះហើយ ប្រជានុរាស្រ្តខ្មែរនឹងមានភាពសម្បូសប្បាយ និងការប្រមូលផលបានច្រើន ហើយសេដ្ឋកិច្ចជាតិក៏នឹងរីកលូតលាស់តាមនឹងដែរ។ អ្នកនិពន្ធបានធ្វើបុគ្គលិកកម្មឲ្យភាពជឿនលឿននៃគ្រឿងចក្រកសិកម្ម ដូចជាម៉ាស៊ីនច្រូត ត្រាក់ទ័រ គោយន្ត ដែលបានបង្កប់នៅក្នុងតួតំណាងនៃគោយន្តដែលខាងប្រទេសសៀមបានយកមកប្រកួតជល់គ្នា ជាមួយព្រះគោ ហើយយកឈ្នះលើព្រះគោដែលមានឬទ្ធិអំណាចពីធម្មជាតិ។ តាមការពិតការប្រគួតជល់គោនោះ មិនបានតំណាងឲ្យការជល់គ្នារវាងគោនិងគោឡើយ គឺតំណាងឲ្យការប្រៀបធៀបសមត្ថភាពធ្វើកសិកម្មពឹងផ្អែកលើសត្វពាហណ និងគ្រឿងច្រកថាតើមួយណាខ្លាំងជាង។ រីឯព្រះគោគឺតំណាងដល់ សត្វគោធម្មតាដែលប្រជាជនខ្មែរយើងបានប្រើប្រាស់ជាកំលាំងអូសទាញ និងជំនួយក្នុងវិស័យកសិកម្មនេះ ជាពិសេសគឺដំណាំស្រូវ។ ហើយជាទូទៅ យើងឃើញថាតួអង្គព្រះគោតែងតែតាមការពារថែរក្សាព្រះកែវ និងនាងពៅ ព្រោះព្រះគោពេលនេះតំណាងឲ្យសត្វគោ ឬសត្វពាហាណផ្សេងៗដែលបំរើរដល់វិស័យកសិកម្មដូចជាកំលាំងអូសទាញ ភ្ជួរាស់ ដឹកជញ្ជូនជាដើម។ ចំពោះតួអង្គព្រះកែវគឺត្រូវបានអ្នកនិពន្ធ ដាក់បុគ្កលកម្មឲ្យដូចទៅនឹងប្រព័ន្ធធារាសាស្រ្ត ប្រព័ន្ធទឹក ដែលផ្សាភ្ជាប់ជាមួយនឹងដី បើទឹកល្អដីនឹងអំណោយផលល្អដល់ដំណាំ តែបើទឹកមិនគ្រប់គ្រាន់មិនអាចជួយដីបាន នោះដីនឹងប្រែទៅជាដីខ្សោះខ្វះជីវជាតិ ដាំអ្វីមិនកើត មិនខុសអីអំពីថ្មឡើយដូចទៅនឹងវគ្គដែលព្រះកែវរបូតដៃព្រះនាងពៅពេលកំពុងហោះគេចពីការតាមចាប់ខ្លួនរបស់ពួកសៀមធ្វើឲ្យព្រះនាងសុគត់។ ចំពោះព្រះនាងពៅ ដែលត្រូវជាមហាសីរបស់ព្រះកែវ ត្រូវបានអ្នកនិពន្ធសំដៅទៅលើដី ដីដ៏មានជីជាតិសម្រាប់កសិកម្ម ដីអំណោយផល តែនៅពេលមិនមានទឹកគ្រប់គ្រាន់ធ្វើឲ្យដីហិលដាំអ្វីមិនកើតដូចទៅនឹងការសោយទីវង្គត់របស់ព្រះនាងហើយព្រះកាយរបស់ព្រះនាងបានក្លាយទៅជាថ្ម។ ត្រង់ចំនុចដែលព្រះគោប្រាប់ទៅព្រះកែវថា ខ្លួនមិនអាចគេចវេសការប្រកួតបាន គឺច្បាស់ណាស់ថាស្ថានភាពការរស់នៅនៃប្រទេសនីមួយៗ នឹងមានការប្រកួតប្រជែងច្រើន ដោយមិនអាចគេចវេសបាន។ ជាក់ស្តែងគោលនយោបាយនាំស្រូវអង្ករចេញរបស់កម្ពុជា មិនអាចសម្រេចបាន គឺដោយសារតែបរិមាណស្រូវអង្ករនៅប្រទេសថៃ និងវៀតណាមមានចំនួនច្រើនលើសតម្រូវការ ធ្វើឲ្យតម្លៃស្រូវអង្ករនៅប្រទេសទាំងនោះចុះថោក ជាហេតុនាំឲ្យមានការកំម៉ងទិញពីប្រទេសទាំងនោះច្រើនជាងកម្ពុជា ដែលជាប្រទេសមានអង្ករល្អបំផុត៣ឆ្នាំជាប់គ្នា។ ហើយវាជាការពិតដែលថាព្រះគោ និងព្រះកែវបានកើតឡើងដោយសារមនុស្ស ព្រោះកសិកររបស់យើងពីមុនគាត់ច្រើនប្រកបរបស់ធ្វើស្រែចំការ និងចីញ្ចឹមសត្វ ហើយកសិករខ្លួនឯងត្រូវដើរតួនាទីជាអ្នករៀបចំប្រព័ន្ធស្រោចស្របខ្លួនឯងផងដែរ។ តែចំណុចខាងលើនេះក៏បានបង្ហាញផងដែរថា ប្រសិនបើ ប្រជាកសិកពុំមានការជួយជ្រោមជ្រែងទេនោះ ប្រជាកសិករនឹងជួបគ្រោះថ្នាក់ធ្ងន់ធ្ងរប្រៀបដូចការស្លាប់របស់ម្តាយព្រះគោនិងព្រះកែរដែរ។ ហើយគ្រោះថ្នាក់នេះបើគិតពីស្ថានភាពបច្ចុប្បន្ន គឺការលង់ខ្លួនក្នុងបំណុលវ័ន្តកររបស់ប្រជាកសិករគ្រប់តំបន់។ ដូចនេះរាជរដ្ឋាភិបាលគួពិចារណាអំពីលិទ្ធភាពបង្កើតមូលនិធី ទ្រទ្រង់គម្រោងស្ថាបនាប្រព័ន្ធធារាសាស្រ្តទូទាំងប្រទេសឲ្យខាងតែបាន ដើម្បីលើកកំពស់ជីវភាពប្រជាកសិកឡើងវិញ។

ទោះជាយ៉ាងណាក៏ដោយ រឿងព្រះគោព្រះកែវ ក៏បានអប់រំដល់យើងថា ទោះក្នុងកាលទេសបែបណាក៏ដោយ មិនថាយើងជាប្រជាជនសមញ្ញ ឬសេដ្ឋី ឬមន្រ្តីកំរឹតណាឡើយ ល្បែងស៊ីសង ភ្នាល់ផ្ជាញ់ផ្ជាល់គ្នា និងនាំឲ្យអន្តរាយដល់ខ្លួន នឹងអ្នកនៅជុំវិញខ្លួន ទទួលរងនូវការរឹបអូសទ្រព្យសម្បត្តិ ដូចជាការចាញ់ភ្នាល់របស់ព្រះមហាក្សត្រខ្មែរនាសម័យនោះ ធ្វើឲ្យក្រុមស្តេចសៀមលើកពលតាមចាប់ព្រះគោព្រះកែវពេញស្រុកខ្មែរដោយគ្មានការអើពើរអំពីស្តេចចាញ់ភ្នាល់នោះដែរ។ ចំនុចនេះគ្រាន់តែអ្នកនិពន្ធចង់គាស់រំលើ់ងការគិតពិចារណា អំពីស្ថានភាពស្រុកទេស ពេលប្រជាពលរវល់តែបញ្ហាល្បែងស៊ីសង និងភាពកម្សោយនៃការគ្រប់គ្រងរដ្ឋអំណាច នឹងធ្វើឲ្យមានភាពវឹកវរទូទាំងប្រទេស និងមានផលវិបាកទៅលើសេដ្ឋកិច្ច ទាំងមូល។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s