យុវជនមកពីខេត្តបាត់ដំបងម្នាក់រៀនកូដដោយខ្លួនឯងបង្កើតវិបសាយដោះស្រាយបញ្ហាសង្គម

យុវជនហែម ពីដែន មានដើមកំណើតមកពីខេត្តបាត់ដំបងបានប្រើប្រាស់ចំណង់ចំណូលចិត្តខ្លួនឯងព្យាយាមបង្កើតសមិទ្ធិផលដើម្បីដោះស្រាយបញ្ហាសង្គម។ ក្នុងវ័យ២៥ឆ្នាំ លោក ពីដែនទើបបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកទំនាក់ទំនងអន្តរជាតិ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងបានចូលបំរើការងារក្នុងក្រុមហ៊ុនឯងជនមួយក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែអ្វីដែលគួឲ្យកត់សំគាល់គឺលោកចាប់អារម្មណ៍ខាងវិស័យបច្ចេកវិទ្យាពត៌មានវិទ្យា ហើយលោកបានទើបបានបង្កើតគេហទំព័រស្វែងរកការងារមួយឈ្មោះថា អវកាសចប (http://jobs.arvakas.com) ទាំងដែលលោកមិនបានរៀនខាងផ្នែកសរសេរកូដនៅតាមសាលាទាល់តែសោះ។

លោកថា ការបង្កើតគេហទំព័រស្វែងរកការងារនេះគឺដោយសារលោកចង់បង្កើតទម្រង់ការងារមួយដែលជួយសម្រួលដល់គ្រប់ស្ថាប័នទាំងអស់ឲ្យងាយស្វែងរកបុគ្គលិកល្អនិងចំការងារដែលសមស្របនិងបុគ្គលិកបំផុត។ ដំបូងឡើយគឺលោកធ្លាប់មានបញ្ហាក្នុងការជ្រើសរើសបុគ្គលិកដោយកន្លែងការងាររបស់លោកតម្រូវការជ្រើសរើសបុគ្គលិកច្រើន ហើយច្រើនជំនាញ ដែលពេលនោះលោកបានទៅជួលឲ្យវិបសាយការងារមួយជួយផ្សាយប៉ុន្តែសេវាផ្សព្វផ្សាយនោះវាមានតម្លៃថ្លៃ ហើយពេលយើងត្រូវការកែប្រែពត៌មានប្រកាសការងារនោះក៏មិនអាចចូលកែប្រែដោយខ្លួនឯងដែរ គឺត្រូវការទំនាក់ទំនងទៅក្រុមហ៊ុនដែលផ្តល់សេវានោះតាមរយះអ៊ីម៉ែលហើយត្រូវបូកតម្លៃសេវាកម្មបន្ថែមទៀត។ ដូច្នេះហើយទើបលោកនិងគិតអំពីការបង្កើតវិបសាយជ្រើសរើសបុគ្គលិកមួយដោយខ្លួនឯង ដែលមានលក្ខណងាយស្រួលទាំងអ្នកស្វែងរកការងារ និងនិយោជកដែលត្រូវការបុគ្គលិក។

ផ្ទាំងចុះឈ្មោះបង្កើតគណនីប្រើប្រាស់

លោកបានបញ្ជាក់ថា នៅក្នុងគេហទំព័រស្វែងរកការងារ អវកាសចប របស់លោកមានលក្ខណះវិសេសច្រើនដែលទាំងបុគ្គលិក និងនិយោជកអាចបង្កើតគណនីរបស់ខ្លួនបានតាមរយះអ៊ីម៉ែល ឬបណ្តាញសង្គម Linkedin និង Twitter ជាដើម។ សម្រាប់បុគ្គលិកគឺអាចបង្ហោះពត៌មានរបស់ខ្លួនបាន ដូចជាពត៌មានប្រវត្តិការសិក្សា និងបទពិសោធន៍ការងារផ្សេងដើម្បីឲ្យខាងក្រុមហ៊ុនគេចូលមកមើលហើយជ្រើសរើស ជៀសជាងផ្សព្វផ្សាយការងារឲ្យគេដាក់ពាក្យដែលអាចចំណាលពេលការងារយូ។ ចំណែកឯងខាងក្រុមហ៊ុនវិញក៏អាចបង្ហោះពត៌មានក្រុមហ៊ុនរបស់ខ្លួនផងដែរ ហើយថែមទាំងអាចបង្ហោះពត៌មានជ្រើសរើសបុគ្គល និងកែសម្រួលបានដោយខ្លួនឯងបានថែមទៀត។ ហើយរបៀបនៃការប្រាសប្រាស់គេហទំពីរនេះគឺមានភាពងាយស្រួលយល់ដូចប្រើហ្វេសប៊ុកអ៊ីចឹង។

ផ្ទាំងពត៌មានផ្សព្វផ្សាយការងារ

 

ផ្ទាំងស្វែងរកពត៌មានតាមរយះក្រុមហ៊ុន

ក្នុងការបង្កើតវិបសាយនេះ លោកបានប្រាប់សារពត៌មានអវកាសថា វាមានការលំបាកបន្តិចបន្តួចដែរសម្រាប់លោក ព្រោះថាកាលបង្កើតដំបូងលោកមិនចេះខាងភាសារកូដអីនោះទេ តែលោកជាអ្នកចូលចិត្តបច្ចេកវិទ្យាចូលចិត្តស្រាវជ្រាវ ហើយលោកធ្លាប់ដឹងខ្លះៗពីតំណើរការបង្កើតវិបសាយនេះតាំងពីលោកនៅថ្នាក់ទី៩ម្លេះ។ លោកបានរម្លឹកថាកាលណោះលោកចាប់ផ្លើមមានកំព្យូទ័រប្រើប្រាស់ជាលើកដំបូង អ្វីក៏លោកមិនចេះដែរ។ លោកក៏បានចូលរៀនថ្នាក់ដំបូងនៅសាលាពហុបច្ចេកទេសខេត្ត។ ក្នុងសប្តាហ៍ដំបូងគេអត់ឲ្យលោករៀនអីក្រៅតែពីរៀនវាយប៉ូតុងអក្សរទេ ហើយលោកក៏ចាប់ផ្តើមធុញ ហើយយកសៀវភៅមេរៀនមកមើលខ្លួនឯងក្នុងពេលមួយសប្តាហ៍រហូតយល់ពីមូលដ្ឋានរបស់កំព្យូទ័រ។ ហើយលោកបានឃើញរូបថតមានចលនាមួយដែលដាក់តំណវិបសាយលើរូបនោះ។ ដោយចិត្តចង់ចេះនោះគឺលោកបានទៅបើកវិបសាយនោះមើលតាមហាងកាហ្វេអ៊ីនធ៌ណេត ហើយក៏ឃើញវិបសាយនោះជារបស់ខ្មែរយើងជាអ្នកបង្កើតហើយមានបង្រៀនរបស់ធ្វើវិបសាយទៀត។ ចាប់ពីពេលនោះមកលោកទៅសំងំនៅតែហាងកាហ្វេអ៊ីនធឺណែតជាច្រើនម៉ោងក្នុងមួយថ្ងៃៗ ដែលថ្ងៃខ្លះលោកចំណាយលុយរហូតដល់៥ដុល្លារលើថ្លៃសេវាអ៊ីនធឺណេតក្នុងមួយពេល មានពេលខ្លះលោកត្រូវម្តាយតាមទៅស្តីឲ្យពីហាងអ៊ីធឺណេតក៌មាន។ តែក្រោយការស្រាវជ្រាវពីរបៀបធ្វើវិបសាយនោះរយះពេលជាងមួយខែ លោកក៏អាចបង្កើតគេហទំព័របានតែពុំមានជាលក្ខណះរូបរាងដូចគេហទំព័រគេផ្លូវការដទៃនោះទេព្រោះកាលនោះលោកប្រើកម្មវិធីជំនួយ តែក្រោយមកមិនបានប់ុន្មានវិបសាយនោះក៏ត្រូវបានគេលួចលោកក៏បោះបង់ចាប់ពីពេលនោះមក។

ក្រោយមកលោកពេលលោកមានតម្រូវការធ្វើវិបសាយការងារនេះ លោកបានព្យាយាមសាកសួមិត្តភក្តិដែលជាអ្នកជំនាញក្នុងវិស័យនេះ និងស្វែងរកពត៌មានតាមអ៊ីនធឺណែតដើម្បីឲ្យគេហទំព័អវកាសចបមានលក្ខណះទ្រងទ្រាយស្អាត និងអាចប្រើជាផ្លូវការបាន។ ដោយសារតែការកែប្រែរូបរាងរបស់គេហទំព័រនេះត្រូវការការរៀបចំតាមតម្រូវការរបស់លោកច្រើន វាតម្រូវឲ្យលោកចេះភាសារកូដដែលប្រើដើម្បីបង្កើតវិបសាយនេះ ដូចនេះលោកក៏បានរៀនភាសារកូដដោយខ្លួនឯងតាមអ៊ីនធឺណែត តែមិនពូកែខ្លាំងទេ គ្រាន់តែអាចប្រើប្រាស់ដើម្បីកែប្រែរូបរាងវិបសាយតាមដែលលោកចង់បានតិចតួចប៉ុណ្ណោះ។

បច្ចុប្បន្ននេះវិបសាយ​អវកាស​ចប​ បានដាក់តំណើរការឲ្យប្រើប្រាស់ហើយបន្ទាប់ពីបានធ្វើការទេសស្វែងរកចំនុចខ្វះខាតអស់មួយរយះមក។ ហើយលោកក៏សង្ឃឹមថានឹងមានការគាំទ្រស្វាដៃរបស់អំពីសំណាក់មហាជនទូទៅ ព្រោះវាជាការជំរុញទឹកចិត្តឲ្យលោកខិតខំរកអ្វីដែលថ្មីនិងមានសារប្រយោជន៍សម្រាប់សង្គមមកបន្តរទៀត។ ហើយលោក ហែម ពីដែនក៏ជំរុញឲ្យយុវជនដទៃទៀតខិតខំបង្កើតសមិទ្ធិផលផ្សេងៗទៀតដោយប្រើប្រាស់ទេពកោសល្យដែលខ្លួនមាន ព្យាយាមរៀនពីអ្វីដែលនៅជំវិញខ្លួនឯងឲ្យបានច្រើន និងធ្វើអ្វីដែលជាចំណង់ចំណូលចិត្តខ្លួន​ឯង ដើម្បីជាផលប្រយោជន៍ទៅដល់សង្គម។

Download PDF

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s