AYLA Cambodia Youth and Human Trafficking Awareness Raising Covered by ThmeyThmey.com

AYLA Cambodia Youth and Human Trafficking Awareness Raising Covered by ThmeyThmey.com

ដោយ: រឿន ភារុន (Roeurn Phearun) ​ភ្នំពេញ​៖ ក្រុម​អ្នកដឹកនាំ​យុវជន​អាស៊ាន​ប្រចាំ​ប្រទេស​កម្ពុជា ឬ ASEAN Youth Leader Association-Cambodia (AYLA) បានរៀបចំ​គម្រោង​អប់រំ​អំពី​បញ្ហា យុវជន និង​ការលើកកម្ពស់​ការយល់​ដឹង​អំពី​បញ្ហា​ជួញដូរ​មនុស្ស (Youth and Human Trafficking Awareness … Continue reading AYLA Cambodia Youth and Human Trafficking Awareness Raising Covered by ThmeyThmey.com

យុវជនមកពីខេត្តបាត់ដំបងម្នាក់រៀនកូដដោយខ្លួនឯងបង្កើតវិបសាយដោះស្រាយបញ្ហាសង្គម

យុវជនមកពីខេត្តបាត់ដំបងម្នាក់រៀនកូដដោយខ្លួនឯងបង្កើតវិបសាយដោះស្រាយបញ្ហាសង្គម

យុវជនហែម ពីដែន មានដើមកំណើតមកពីខេត្តបាត់ដំបងបានប្រើប្រាស់ចំណង់ចំណូលចិត្តខ្លួនឯងព្យាយាមបង្កើតសមិទ្ធិផលដើម្បីដោះស្រាយបញ្ហាសង្គម។ ក្នុងវ័យ២៥ឆ្នាំ លោក ពីដែនទើបបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកទំនាក់ទំនងអន្តរជាតិ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងបានចូលបំរើការងារក្នុងក្រុមហ៊ុនឯងជនមួយក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែអ្វីដែលគួឲ្យកត់សំគាល់គឺលោកចាប់អារម្មណ៍ខាងវិស័យបច្ចេកវិទ្យាពត៌មានវិទ្យា ហើយលោកបានទើបបានបង្កើតគេហទំព័រស្វែងរកការងារមួយឈ្មោះថា អវកាសចប (http://jobs.arvakas.com) ទាំងដែលលោកមិនបានរៀនខាងផ្នែកសរសេរកូដនៅតាមសាលាទាល់តែសោះ។ លោកថា ការបង្កើតគេហទំព័រស្វែងរកការងារនេះគឺដោយសារលោកចង់បង្កើតទម្រង់ការងារមួយដែលជួយសម្រួលដល់គ្រប់ស្ថាប័នទាំងអស់ឲ្យងាយស្វែងរកបុគ្គលិកល្អនិងចំការងារដែលសមស្របនិងបុគ្គលិកបំផុត។ ដំបូងឡើយគឺលោកធ្លាប់មានបញ្ហាក្នុងការជ្រើសរើសបុគ្គលិកដោយកន្លែងការងាររបស់លោកតម្រូវការជ្រើសរើសបុគ្គលិកច្រើន ហើយច្រើនជំនាញ ដែលពេលនោះលោកបានទៅជួលឲ្យវិបសាយការងារមួយជួយផ្សាយប៉ុន្តែសេវាផ្សព្វផ្សាយនោះវាមានតម្លៃថ្លៃ ហើយពេលយើងត្រូវការកែប្រែពត៌មានប្រកាសការងារនោះក៏មិនអាចចូលកែប្រែដោយខ្លួនឯងដែរ គឺត្រូវការទំនាក់ទំនងទៅក្រុមហ៊ុនដែលផ្តល់សេវានោះតាមរយះអ៊ីម៉ែលហើយត្រូវបូកតម្លៃសេវាកម្មបន្ថែមទៀត។ … Continue reading យុវជនមកពីខេត្តបាត់ដំបងម្នាក់រៀនកូដដោយខ្លួនឯងបង្កើតវិបសាយដោះស្រាយបញ្ហាសង្គម